Messi វៀតណាមស្បថឈប់ទៅអឺរ៉ុប ត្រៀមបន្តកុងត្រាថ្មីជាមួយ HCM តម្លៃពលកម្ម ៥ ៤០០ ដុល្លា/ខែ

383

ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong បានតាំងចិត្តមិនផ្លាស់ទៅលេងនៅអឺរ៉ុបទៀតទេ ហើយត្រៀមបន្តកុងត្រាថ្មីជាមួយក្រុមលីគកំពូលវៀតណាម Ho Chi Minh City។

Chuyên gia chỉ ra đội bóng thích hợp nhất với Công Phượng hiện tại

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Bongda24 បានរាយការណ៍ថាកីឡាករវ័យ ២៥ ឆ្នាំនិងទទួលបានកុងត្រាថ្មីជាមួយប្រាក់ឈ្នួល ១២០ លានដុង ឬប្រហែល ៥ ៤០០ ដុល្លាក្នុងមួយខែ។ ដោយក្លឹបដើម Hoang Anh Gia Lai បានយល់ព្រមបន្តការខ្ចីជើងរូបគេឲ្យទៅក្លឹប Ho Chi Minh City។

Cong Phuong ដែលត្រូវបានគេផ្តល់រហស្សនាមថា Messi វៀតណាម បានចាកចេញពីក្រុមលីគកំពូលប៊ែលហ្ស៊ិក Sint-Truidense ហើយបានចូលរួមជាមួយក្រុម Ho Chi Minh City ក្នុងយុទ្ធនាការពានរង្វាន់ AFC Champions League តែត្រូវបានជ្រុះចេញត្រឹមវគ្គជម្រុះបឋមក្រោមស្នាដៃក្រុមថៃ Buriram United។