Messi វៀតណាម កំពុងស្ថិតក្នុងការចចារ ពីក្រុមមួយលេងនៅលីគកំពូលបែលហ្សុិក

317

ខ្សែប្រយុទ្ធសញ្ជាតិវៀតណាម Nguyen Cong Phuong នៅមិនទាន់រកបានក្លឹបថ្មីនៅឡើយទេ បន្ទាប់ពីត្រលប់មកពីការខ្ចីជើងជាមួយក្រុម Incheon United របស់កូរ៉េខាងត្បូង ហើយបច្ចុប្បន្នកំពុងត្រូវបានផ្សារភ្ជាប់ទៅនិងការផ្ទេរទៅលេងនៅប្រទេសបែលហ្ស៊ិក។

ក្លឹប Clermont Foot 63 ដែលឈរនៅលេខរៀងទី ១០ក្នុងក្របខ័ណ្ឌទី ២បារាំង Ligue 2 បានបញ្ជាក់ថាពួកគេចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Cong phuong ដើម្បីធ្វើតេស្ត ប៉ុន្តែមានព័ត៌មានថ្មីៗទាក់ទងនឹងការប្រែប្រួលនៃការផ្លាស់ប្តូររបស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ។

ទោះជាយ៉ាងណាក៏ដោយនាពេលនេះសារព័ត៌មានជប៉ុន Sponichi បានរាយការណ៍ថាខ្សែប្រយុទ្ធវៀតណាមរូបនេះកំពុងស្ថិតក្នុងការចុះហត្ថលេខាទិញយកពីក្រុម Sint-Truidense VV ដែលជាក្រុមលេងនៅលីគកំពូលបែលហ្ស៊ិក។

Image result for Nguyen Cong Phuong

ក្រុម Sint-Truidense បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងក្របខ័ណ្ឌ Belgian Pro League កាលពីរដូវកាលមុនដោយរកបាន ៤៧ ពិន្ទុពី ៣០ ប្រកួតដោយមាន ១៦ ពិន្ទុពីក្រោយក្រុមម្ចាស់ជើងឯក KRC Genk។

ប្រភព៖ Fox Sport Asia