Messi វៀតណាម ធ្វើរឿងគួរឲ្យគោរពមួយ ក្រោយស៊ុតចូលគូរប្រកួតម្សិលមិញ

1281

ជំនួបក្របខ័ណ្ឌ V.League ជុំទី ៦ ម្សិលមិញរវាងម្ចាស់ផ្ទះ Song Lam Nghe An ជាមួយ Ho Chi Minh City មិនត្រឹមតែជាការប្រកួតរវាងក្រុមលេខ ១ និងលេង ២ ក្នុងតារាងប៉ុណ្ណោះទេ តែជាការលេងប្រឈមមុខជាមួយក្រុមស្រុកកំណើតរបស់ខ្សែប្រយុទ្ធឆ្នើម Nguyen Cong Phoung។

Image may contain: 3 people, people playing sports and outdoor

ក្នុងប្រកួតដែលបញ្ចប់ទៅដោយក្រុមភ្ងៀវ Ho Chi Minh City បានយកឈ្នះដោយលទ្ធផល ៣-១ ក្រោមក្រសែភ្នែកអ្នកទស្សនាភ្លូកទឹកភ្លូកដីនោះ កីឡាកររហស្សនាម Messi វៀតណាមបានរួមចំណែករកបានគ្រាប់ទី ២ ហើយបានសម្តែងការមិនអបអរគ្រាប់បាល់ ដើម្បីគោរពទៅដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ និងជាទឹកដីកំណើតរបស់ខ្លួន។

Image may contain: 2 people, people standing and outdoor

គួរដឹងផងដែរថា Cong Phoung បានកើតនៅស្រុក Do Luong ខេត្ត Nghe An ប្រទេសវៀតណាម។ ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះធ្លាប់បានធ្វើតេស្តជាមួយក្លឹប Song Lam Nghe An តែត្រូវបរាជ័យ។ ទើបដល់ឆ្នាំ​ ២០១៥ ទើបមានឪកាសបានជាប់នៅក្លឹប Hoàng Anh Gia Lai ជាទីរូបគេចាប់ផ្តើមអាជីពដំបូង។