Messi វៀតណាម ភ្ជាប់ពាក្យជាមួយមិត្តស្រីម្សិលមិញ

306

តារាឆ្នើមក្រុមជម្រើសជាតិវៀតណាម Nguyen Cong Phuong បានរៀបចំធ្វើពិធីភ្ជាប់ពាក្យជាមួយមិត្តស្រីហើយ កាលពីថ្ងៃទី ៥ ខែមិថុនាម្សិលមិញ។

ខ្សែប្រយុទ្ធវៀតណាមវ័យ ២៥ ឆ្នាំបច្ចុប្បន្នលេងឱ្យក្លឹប Ho Chi Minh City បានរៀបចំកម្មវិធីជាលក្ខណៈឯកជនមួយ ដោយមានភ្ញៀវនៃគ្រួសារទាំងពីរប្រមាណជា ១០០ នាក់។

គួរដឹងផងដែរថា Cong Phuong ត្រូវបានក្លាយជាកីឡាករលេងនៅលីគកំពូលវៀតណាមតែម្នាក់គត់ ដែលទទួលបានថ្លៃនឿយហត់ថ្លៃជាងគេ ពោលគឺ ៥ ៤០០ ដុល្លាក្នុងមួយខែ បន្ទាប់ពីបន្តកុងត្រាថ្មីជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងហូជីមិញ។