Messi ស៊ុត​គ្រាប់ទី ៧០០ តែ Barcelona បានត្រឹម​ស្មើ At Madrid

74

ក្រុមម្ចាស់ផ្ទះ Barcelona បានភ្លាត់ស្មើ ២-២ ជាមួយ Atletico Madrid ក្នុងជំនួប La Liga សប្ដាហ៍​ទី ៣៣ កាលពីយប់មិញ។​

ខ្សែប្រយុទ្ធ​ឆ្នើម Leo Messi រកបាន ១ គ្រាប់តាមរយៈប៉េណាល់ទីក្នុងប្រកួតនេះ ដែលជាគ្រាប់បាល់ទី ៧០០ ក្នុងអាជីពរបស់ខ្លួន​។ ទោះយ៉ាងណា ក្រុមបានត្រឹមតែចែកគ្នាម្នាក់ ១ ពិន្ទុ​ប៉ុណ្ណោះ​ជាមួយគូប្រជែង។​

លទ្ធផល​នេះផងដែរ ធ្វើឲ្យ Barcelona កាន់តែពិបាកក្នុងការប្រជែងពាន ខណៈ Real Madrid កំពុងនាំមុខ ១ ពិន្ទុ​និងសល់ ១ ប្រកួតក្នុងដៃ។​

ទស្សនា​វីដេអូ​ហាយឡាយ​