ខ្សែប្រយុទ្ធអ៊ីរ៉ង់ Sardar Azmoun បានឈ្នះស្បែកជើងមាសពីក្របខ័ណ្ឌលីគកំពូលរុស្ស៊ី Russian Premier League ក្នុងរដូវកាល ២០១៩/២០ ដោយរកបាន ១៧ គ្រាប់។

កីឡាករវ័យ ២៥ ឆ្នាំ មានគ្រាប់បាល់ស្មើជាមួយមិត្តរួមក្រុម Artem Dzyuba ប៉ុន្តែក្នុងនោះគ្រាប់បាល់របស់ Dzyuba មានបាល់ពិន័យ ១១ ម៉ែត្រច្រើនជាងរហូតដល់ទៅ ៧ គ្រាប់ខណៈ Azmoun មានត្រឹមតែ ១ គ្រាប់។
Azmoun ក៏មានគុណសម្បត្តិជួយក្រុម Zenit St-Petersburg ឈ្នះជើងឯកលីគកំពូលរុស្ស៊ីក្នុងរដូវកាលនេះផងដែរ ដែលជាការឈ្នះ ២ រដូវកាលជាប់គ្នា។
បច្ចុប្បន្ន កីឡាកររហស្សនាម Messi អ៊ីរ៉ង់រូបនេះកំពុងតែត្រូវបានតាមប្រមាញ់ដោយក្លឹបធំៗ នៅអឺរ៉ុបមួយចំនួនដូចជា Arsenal និង Napoli ជាដើម។