Messi J ជឿជាក់ថា Akira Nishino និងដឹកនាំថៃដណ្តើមយកលេខ ១ នៅអាស៊ានពីវៀតណាមមកវិញបាន

241

ខ្សែបម្រើឆ្នើមថៃ Chanathip Songkrasin ជឿជាក់ថាគ្រូបង្វឹកក្រុមជម្រើសជាតិថៃបច្ចុប្បន្នលោក Akira Nishino អាចនិងដឹកនាំក្រុមដំរីសឹក យកដំណែងលេខ ១ នៅអាស៊ានពីវៀតណាមមកវិញបាន។

នីស៊ីណូ

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន Chanathip បានកោតសរសើរដល់គ្រូជនជាតិជប៉ុន Nishino ដោយសង្កត់ធ្ងន់ថា រហូតមកទល់ពេលនេះអតីតគ្រូក្រុមសាម៉ូរ៉ៃខៀវកំពុងបំពេញការងារបានល្អ។

Akira ទទួលបានជោគជ័យច្រើនទាំងកម្រិតក្លឹប និងក្រុមជម្រើសជាតិ គាត់ជាអ្នកដឹកនាំល្អមានចំណេះដឹង និងសិលធម៌ខ្ពស់ កីឡាករទាំងអស់កំពុងព្យាយាមសម្របខ្លួនទៅនឹងបច្ចេកទេសដែលបានអនុវត្តដោយគាត់។ យើងត្រូវការកែលម្អគុណភាព ពីព្រោះប្រសិនបើគ្រប់គ្នាយល់ពីអ្វីដែល Nishino ចង់បាននោះ ថៃនឹងទទួលបានជោគជ័យ“។

នីស៊ីណូ

គួររំលឹកថា នៅក្នុងវគ្គជម្រុះ World Cup 2022 ក្នុងតំបន់អាស៊ីប្រទេសថៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល G ដោយមាន ៨ ពិន្ទុក្រោមក្រុមលេខ ២ ម៉ាឡេស៊ី និងក្រុមលេខ ១ វៀតណាម។

ម្ចាស់ជើងឯក AFF Suzuki Cup ៥ សម័យមួយនេះ នឹងត្រូវប៉ះឥណ្ឌូណេស៊ីនៅថ្ងៃទី ៨ ខែតុលា អារ៉ាប់រួមនៅថ្ងៃទី ១២ ខែវិច្ឆិកា និងម៉ាឡេស៊ីនៅថ្ងៃទី ១៧ ខែវិច្ឆិកា។