Messi J អាចនឹងមិនជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិថៃជម្រុះ World Cup

783

Messi J មិនមែនជាកីឡាករថៃតែម្នាក់ទេ ដែលអាចខកខានការប្រកួតរបស់ក្រុមជម្រើសជាតិថៃក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ដោយសារតែវីរុស Covid19។

តាមបទប្បញ្ញត្តិថ្មី ដែលចេញដោយក្រសួងសុខាភិបាលថៃ បន្ទាប់ពីមានការរីករាលដាលនៃវីរុសឆ្លងនេះ មនុស្សដែលធ្វើដំណើរមកពីតាមបណ្តាប្រទេសដូចជាចិន កូរ៉េខាងត្បូង ជប៉ុន និងសឹង្ហបុរី ត្រូវតែស្ថិតនៅក្រោមការសង្កេតយ៉ាងហោចណាស់ ១៤ ថ្ងៃ។

លើសពីនេះទៅទៀតពួកគេមិនត្រូវបង្ហាញខ្លួនជាសាធារណៈឡើយ រួមទាំងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ឬការលេងបាល់ទាត់សម្រាប់ក្រុមជម្រើសជាតិ។

និយាយម៉្យាងទៀតកីឡាករថៃ ៤ រូបដែលកំពុងលេងនៅ J1.League មាន Chanathip Songkrasin , Teerasil Dangda, Kawin Thamsatchanan និង Theerathon Bunmathan អាចនឹងខកខានការប្រកួតចំនួន ២ ប្រកួតទល់ជាមួយក្រុមឥណ្ឌូនេស៊ី និងមិត្តភាពជាមួយជម្រើសជាតិ Curacao ។

ប្រភព: LiveSportAsia