Morata កំពុងធ្វើតេស្តសុខភាពត្រៀមវិលមក Juventus ជាលើកទី ២

70

ខ្សែប្រយុទ្ធ Alvaro Morata បានធ្វើដំណើរមកដល់ទឹកដី Turin ហើយ ដើម្បីធ្វើតេស្តសុខភាពក្នុងការផ្លាស់មកកាន់ក្លឹប Juventus ជាលើកទី ២ ។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានព្រមព្រៀងខ្ចីជើង ១ រដូវកាលពីក្លឹប Atletico Madrid ដែលមានតម្លៃ ១០ លានអឺរ៉ូ នេះបើយោងតាមកាសែត Gazzetta dello Sport ។

Morata ធ្លាប់បានចំណាយពេល ២ រដូវកាលលេងជាមួយគ្រូបង្វឹកបច្ចុប្បន្ន Andrea Pirlo នៅ Juventus អំឡុងឆ្នាំ ២០១៤ និង ២០១៦ ។ រូបគេរកបាន ២៧ គ្រាប់ក្នុង ៩៣ ប្រកួតនិងបានឈ្នះជើងឯក Serie A ២ លើកផងដែរ ។