Muangthong សម្រុកភ្លេចបិទ ត្រូវ Sukhothai លត់ ១ គ្រាប់ចត់បាយ (វីដេអូ)

253

ក្រុម Sukhothai FC បានយកឈ្នះក្រុមខ្លាំង SCG Muangthong United ដោយលទ្ធផលប្រផុតប្រផើយ ១-០ ក្នុងក្របខ័ណ្ឌ Thai League 1 ។

ក្នុងដំណើរវិលមកប្រកួតបន្តរដូវកាល ២០២០ កាលពីម្សិលមិញនេះ Sukhothai FC បានបើកទ្វារផ្ទះទទួល Muangthong United ក្នុងសប្ដាហ៍ទី ៥ ។

ក្នុងតង់ទី ១ ក្រុមទាំងពីរបានសម្រុកគ្នារៀងខ្លួនតែមិនមានលទ្ធភាពអាចទំលុះសំណាញ់ទីគ្នាបាន ខណៈអ្នកចាំទីក្រុមទាំងសងល្អរៀងខ្លួន ។

តង់ទី ២ ក្រោមការសម្រុកពីក្រុមគ្រូបង្វឹកប្រេស៊ីល Alexandre Gama បានធ្វើឲ្យខ្វះចន្លោះរនាំងការពារជាហេតុធ្វើឲ្យ Sukhothai FC មានឱកាសរកគ្រាប់បាននៅនាទី ៨១’ ដោយកីឡាករ Ibson រក្សាដល់ចប់ការប្រកួត ។

 

លទ្ធផល ១-០ នេះបានធ្វើឲ្យ Sukhothai FC ឡើងឈរលេខ ៥ ក្នុងតារាង ខណៈ Muangthong United ជាបរាជ័យលើកទី ២ ក្នុង ៥ ប្រកួតឈរនៅលេខ ៩ ។