Nacho តែតមួយគ្រាប់ឲ្យ Real នាំមុខ Barça ៣ ពិន្ទុ​ក្នុងតារាង​

337

ក្រុមអធិរាជស Real Madrid បានឡើងឈរកំពូលតារាង La Liga ក្រោយយកឈ្នះក្នុងទឹកដី Real Valladolid ទាំងប្រផុតប្រផើយដោយលទ្ធផល ១-០។

កីឡាករ Nacho Fernandez ជាអ្នកតែតបំប៉ោងសំណាញ់ទីនៅនាទី ៧៨’​បន្ទាប់ពីទទួលបានបាល់បញ្ជូនពី Toni Kroos។ ហើយជាគ្រាប់បាល់ទី ៧ សម្រាប់ខ្សែការពាររូបនេះក្នុងការ​លេងឲ្យ Real Madrid ចំនួន ១៣៣ ប្រកួត។​

លទ្ធផល​នេះនាំឲ្យក្រុមលោក Zinedine Zidane ឡើងទៅកាន់កាប់កំពូលតារាងមាន ៣ ពិន្ទុ​នាំមុខក្រុមជើងឯក Barcelona ដែលបានចាញ់ Valencia ២-០ កាលពីម្សិលមិញ​។​

ទស្សនា​វីដេអូ​ហាយឡាយ​