Nadal​ និង Djokovic ​ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Paris Masters

243

កំពូល​កីឡាករ​វាយ​កូន​បាល់​ទាំងពីរ Rafael Nadal​ និង Novak Djokovic​ បាន​កក់​កៅអី​រៀងខ្លួន​ក្នុង​ការ​ប្រកួត​វគ្គ ៨នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Paris Masters បន្ទាប់ពី​ជ័យជំនះកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​។

កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal​ បាន​បន្ត​ទម្លាប់​ដែល​តែងតែ​ឈ្នះ​កីឡាករ​ស្វ៊ី​ស Stanislas Wawrinka ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦៤ និង ៦៤ ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ Paris Masters នេះ​ជា​លើក​ទី​៧​។ ​ជ័យជំនះ​នេះ​ធ្វើ​អោយ Nadal​ បន្ត​ក្តី​សង្ឃឹម​ដើម្បី​បញ្ចប់​ឆ្នាំ២០១៩ ជាមួយ​នឹង​តំណែង​លេខ​១ ពិភពលោក​។ ​ងាក​មក​កីឡាករ​ស៊ែ​ប Novak Djokovic ​វិញក៏បាន​ធានា​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ​ដែរ តែ​ត្រូវ​យកឈ្នះ កីឡាករ​អង់គ្លេស Kyle Edmund ទាំង​លំបាក​។

​​កីឡាករ​វ័យ ២៤ឆ្នាំ Kyle Edmund បាន​រុញ​អោយ Djokovic​ ធ្វើការ​ធ្ងន់​នៅ​សិត​ដំបូង​ដែល Djokovic ​ឈ្នះ ៧៦ (មុន​ពេល​ដែល Djokovic ​យកឈ្នះ​ស្រួល​ៗ​វិញ​នៅ​សិត​ទី២ ៦១​។ ​ជើងឯក Grand Slam ១៦លើក Djokovic​ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​ក្រិ​ក Stefanos Tsitsipas ​ដែល​យកឈ្នះ​កីឡាករ​អូស្ត្រាលី Alex de Minaur

ប្រភព៖ Bayon TV