Nasri ទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Kompany នៅ Anderlecht

308

អតីតខ្សែបម្រើក្លឹប West Ham កីឡាករ Samir Nasri បានចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Vincent Kompany នៅក្លឹប Anderlecht របស់ប៊ែលហ្ស៊ិក។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានយល់ស្របនូវកិច្ចសន្យារយៈពេល ១២ ខែជាមួយក្លឹបនឹងអាចមានជម្រើសបន្តបាន ១ឆ្នាំទៀត។ ខ្សែការពារ Kompany បានចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ បន្ទាប់ពីរួមរស់ជាងមួយទសវត្ស។ Nasri បាននិយាយថារូបគេចង់ជួយឱ្យ Kompany និងក្លឹបទទួលបានជោគជ័យនៅអំឡុងដែលពួកគេចូលរួម។

កីឡាករបារាំងរូបនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លឹបថា: “ខ្ញុំបានទទួលការផ្តល់ជូនពិសេសមួយចំនួនប៉ុន្តែនៅទីបញ្ចប់ខ្ញុំបានជ្រើសរើសយក Anderlecht ” ។

គួររំលឹក​ថា Nasri បានបង្ហាញខ្លួន ២១៥ ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ពេលលេងឲ្យ Arsenal ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ មុនពេលផ្លាស់ទៅ Man City ក្នុងតម្លៃ ២៥ លានផោន។ រូបគេនិង Kompany ជាមិត្តរួមក្រុមនិងគ្នារវាងឆ្នាំ ២០១១ និង ២០១៧ នៅ Etihad Stadium មុនពេល Nasri ផ្លាស់ទៅចូលរួមជាមួយក្រុម Antalyaspor របស់ទួរគី។

ប្រភព៖ BBC