Abdelhak Nouri បានស្រែកយំ ជាមួយនិងការរំភើបចិត្ត នៅពេលដែលដឹងថាមិត្តសម្លាញ់ Donny van de Beek បានជ្រើសយកអាវលេខ ៣៤ របស់ក្រុមបិសាចក្រហម Manchester United ជាការផ្តល់កិត្តិយសដល់រូបគាត់។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានរងរបួសខូចខាតខួរក្បាលយ៉ាងធ្ងន់ធ្ងរនៅពេលដែលដួលអំឡុងការប្រកួតមុនបើករដូវកាលសម្រាប់ Ajax ក្នុងឆ្នាំ ២០១៧ ។
Nouri ដែលពាក់អាវលេខ 34 សម្រាប់ក្រុម Ajax ចាប់តាំងពីពេលសន្លប់នោះ បច្ចុប្បន្នរូបគេអាចប្រាស្រ័យទាក់ទងជាមួយគ្រួសារបានខ្លះៗហើយ។
ឪពុករបស់ Nouri លោក Mohammed បានធ្វើកាយវិការប្រាប់កូនថា Donny បានទូរស័ព្ទមកប្រាប់ពួកយើងថាតើយល់ទើសទេប្រសិនបើគេពាក់អាវលេខ ៣៤ នៅ Manchester United ដើម្បីចង់រំលឹកដល់កូន។
ភ្លាមៗនោះរូបគេបានស្រក់ទឹកភ្នែកលើថ្ពាល់ ហើយមានអារម្មណ៍រំជួលចិត្ត ។ លោកបន្ថែមថា Donny ដូចជាកូនប្រុសរបស់ពួកយើងម្នាក់ផងដែរ។ មនុស្សគ្រប់គ្នានៅក្នុងផ្ទះមានអារម្មណ៍រំភើបរីករាយជាមួយនឹងការផ្ទេរដ៏អស្ចារ្យរបស់គេទៅកាន់ Manchester United។