Odion Ighalo បានកុងត្រាថ្មីនៅ Man Utd ដល់ឆ្នាំ ២០២១

173

ខ្សែប្រយុទ្ធ Odion Ighalo បានបន្តកុងត្រាថ្មីខ្ចីជើងនៅក្លិប Manchester United រហូតដល់ខែមករាឆ្នាំ ២០២១។ ប៉ុន្តែមិនមានជម្រើសក្នុងការទិញផ្តាច់ទេ។

Related image

កីឡាករសញ្ជាតិនីហ្សេរីយ៉ាវ័យ ៣០ ឆ្នាំរូបនេះបានចូលរួមជាមួយ United កាលពីខែមករាពីក្រុម Shanghai Shenhua របស់ចិន ដែលកុងត្រាដំបូងរបស់គេបានផុតនៅថ្ងៃទី ៣១ ខែឧសភានេះ។

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា “វាគឺជាក្តីសុបិន្តសម្រាប់គាត់ ហើយសង្ឃឹមថាគាត់អាចបញ្ចប់នូវអ្វីដែលគាត់បានចាប់ផ្តើមនិងឈ្នះពានរង្វាន់ជាមួយយើង“។

What Solskjaer told Odion Ighalo after goal for Manchester United ...

Ighalo រកបាន ៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨ ប្រកួតសម្រាប់ក្រុមបិសាចក្រហម។ ដោយជួយក្រុមឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Premier League ដែលនិងត្រៀមបន្តរដូវកាលនៅថ្ងៃទី ១៧ ខែមិថុនាខាងមុខនេះ។