Ole តែងតាំង Maguire ជាប្រធានក្រុមថ្មីរបស់ Man Utd

232

កីឡាករ Harry Maguire ត្រូវបានតែងតាំងជាប្រធានក្រុមថ្មី សម្រាប់​ក្រុមបិសាចក្រហម Man Utd បន្ទាប់ពីរួមរស់ទើបតែបាន ៥ ខែប៉ុណ្ណោះជាមួយក្លឹប។​

ខ្សែការពារ​តម្លៃខ្លួនថ្លៃជាងគេលើលោករូបនេះ ត្រូវលោក Ole Gunnar Solskjaer ផ្តល់ទំនុកចិត្តឲ្យទទួលតួរនាទីជំនួសកីឡាករ Ashley Young ដែលជិតបញ្ចប់ការផ្លាស់ទៅលេងនៅ Inter Milan ។

Maguire វ័យ ២៦ ឆ្នាំបានបង្ហាញខ្លួន ២៩ ប្រកួតហើយសម្រាប់ Man Utd ចាប់តាំងពីផ្ទេរក្នុងតម្លៃ ៨០ លានផោនពីក្លឹប Leicester City កាលពីខែសីហា។