Pep ថា Sane ចង់ចាកចេញពី Man City

133

អ្នកចាត់ការ Pep Guardiola បាននិយាយថា Leroy Sane ចង់ចាកចេញពី Manchester City។

Latest Leroy Sane Offer - Bitter and Blue

កុងត្រារបស់ខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះនឹងផុតកំណត់នៅឆ្នាំ ២០២១។ ដោយបច្ចុប្បន្នរូបគេហាក់រារែកចិត្តមិនព្រមបន្ត ស្របពេលកំពុងមានសំណើរពីក្លឹបអាឡឺម៉ង់ Bayern Munich។

លោក Guardiola បាននិយាយថា “Sane ចង់ចូលរួមជាមួយក្លឹបមួយផ្សេងទៀត ខ្ញុំមិនដឹងថាតើគាត់នឹងចាកចេញនៅរដូវក្តៅនេះ ឬរដូវក្តៅបន្ទាប់នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នោះទេ“។

Pep Guardiola warns Leroy Sane only 'happy' players will stay at ...

គួររំលឹកផងដែរថា Leroy Sane បានផ្លាស់មកចូលរួមជាមួយក្លឹបមេឃខៀវពី Schalke 04 ក្នុងតម្លៃ ៣៧ លានផោនជាមួយកិច្ចសន្យា ៥ ឆ្នាំកាលពីឆ្នាំ ២០១៦។