Pep បើកចំហទទួលកុងត្រាថ្មី បើសិន City ចង់បន្តឲ្យលោកដឹកនាំ

299

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានបើកចំហទទួលកុងត្រាថ្មីគ្រប់ពេល ប្រសិនបើក្រុមម្ចាស់ជើងឯក Premier League ចង់បន្តឲ្យលោកដឹកនាំ។

Image result for pep guardiola

បុរសជនជាតិអេស្ប៉ាញវ័យ ៤៨ ឆ្នាំរូបនេះត្រូវបានតែងតាំងនៅឆ្នាំ ២០១៦ និងបានចុះកិច្ចសន្យាបន្តកាលពីឆ្នាំមុនរហូតដល់ឆ្នាំ ២០២១។ មិនទាន់មានការជជែកពិភាក្សាជាមួយប្រធានក្លឹបនៅឡើយទេ ប៉ុន្តែលោក Guardiola បាននិយាយថា “ខ្ញុំពិតជាមានក្តីសុខណាស់ក្នុងការធ្វើការជាមួយក្លឹបនេះ ខ្ញុំបើកចំហជានិច្ចក្នុងការទទួលកុងត្រាថ្មី“។

Image result for pep guardiola premier league trophy

គួររំលឹកថាលោក Guardiola បានចំណាយពេល ៤ ឆ្នាំដឹកនាំក្រុម Barcelona ដោយឈ្នះ La Liga ៣ ដងនិង Champions League ២ ដង។ រូបលោកបានចាកចេញពីក្លិបយក្សអេស្ប៉ាញនៅឆ្នាំ ២០១២ ហើយបន្តដឹកនាំក្លឹប Bayern Munich ក្នុងឆ្នាំ ២០១៣ ដោយបានឈ្នះពាន Bundesliga ទាំង ៣ រដូវកាលដែលលោកដឹកនាំ។

ដោយឡែកនៅអង់គ្លេស Guardiola បានជួយមេឃខៀវឈ្នះពាន Premier League ២ ដង FA Cup និង League Cup ចំនួន ២ ផងដែរ។

ប្រភព៖ BBC