Pep Guardiola៖ ការប្រជែងពាន PL ជាមួយ Liverpool ត្រូវបានបញ្ចប់សម្រាប់យើង

482

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានទទួលស្គាល់ថាការប្រជែងពាន Premier League របស់ក្រុមខ្លួនត្រូវបានបញ្ចប់ ក្រោយរងបរាជ័យក្នុងទឹកដី Wolves ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសុក្រយប់មិញ។

Image result for Pep Guardiola

ថ្លែងប្រាប់ BBC បុរសខាងលើសារភាពថា “បន្ទុកគឺធំខ្លាំងណាស់សម្រាប់ពួកយើង” កុំគិតពី Liverpool យើងមានឪកាសដណ្តើមយកត្រឹមចំណាត់លេខ ២ ពី Leicester ប៉ុណ្ណោះ។

Image result for wolverhampton vs manchester city

Man City បច្ចុប្បន្នឈរនៅលេខ ៣ ក្នុងតារាង Premier League មាន ១៤ ពិន្ទុតាមពីក្រោយក្រុម Liverpool និងមាន ១ ពិន្ទុក្រោម Leicester City ។ នេះជាការចាញ់ការប្រកួតក្នុងលីគកំពូលអង់គ្លេសចំនួន ៥ លើក នៅរដូវកាលនេះ របស់ក្រុមមេឃខៀវ។