Perisic ផ្លាស់ទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង១ឆ្នាំ

264

ក្លិប Bayern Munich បានសម្រេច​ផ្លូវការ​ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិក្រូអាតកីឡាករ Ivan Perisic ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំពីក្លឹបអ៊ីតាលី Inter Milan ។

កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងជម្រើសមួយសម្រាប់ម្ចាស់ជើងឯកអាល្លឺម៉ង់ក្នុងការទិញកីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅចុងបញ្ចប់រដូវកាល។

ក្លិប Arsenal ក៏ធ្លាប់បានដាក់សំណើរដើម្បីចុះហត្ថលេខាលើ Perisic កាលពីខែមករា ស្របពេលដែលក្លិបបិសាចក្រហម Manchester United ក៏បានផ្សារភ្ជាប់ជាមួយខ្សែបម្រើរូបនេះផងដែរ។

Perisic ធ្លាប់លេងឱ្យ Borussia Dortmund និង Wolfsburg គ្រាដែលរូបគេនៅអាឡឺម៉ង់ និងបានចាកចេញទៅចូលរួមជាមួយ Inter នៅ Serie A ក្នុងឆ្នាំ ២០១៥។ ជាមួយជម្រើសជាតិ​រូបគេក៏បានជួយក្រូអាតឡើងវគ្គផ្តាច់ព្រ័ត្រ World Cup 2018 ដែលចាញ់បារាំង។

Perisic បាននិយាយថា“ ខ្ញុំពិតជារីករាយណាស់ដែលបានវិលត្រឡប់មកប្រទេសអាល្លឺម៉ង់វិញ។ “ Bayern គឺជាក្លឹបធំបំផុតមួយនៅអឺរ៉ុប

ប្រភព៖ BBC