ខ្សែប្រយុទ្ធ​គោលដៅរបស់ Spurs ទៅចូលរួមជាមួយ Hertha Berlin

490

Hertha Berlin បានចុះហត្ថលេខាលើខ្សែប្រយុទ្ធប៉ូឡូញ Krzysztof Piatek ពីក្លឹប AC Milan ក្នុងតម្លៃខ្លួន ២៣.៥ លានផោន ​លើកិច្ចសន្យារយៈពេលវែង។

Piatek ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹប Tottenham Hotspur ពេលនេះនឹងត្រូវលេងក្រោមការដឹកនាំរបស់អតីតខ្សែប្រយុទ្ធ Spurs លោក Jurgen Klinsmann ដែលជាគ្រូបង្វឹកនៅ Hertha Berlin។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចំណាយពេលត្រឹមតែ ១ ឆ្នាំ​ប៉ុណ្ណោះនៅទឹកដី San Siro ក្រោយផ្លាស់ពី Genoa ។ Piatek រកបាន ២២ គ្រាប់នៅ Serie A គិតទាំងនៅ Genoa និង AC Milan ។

Hertha បច្ចុប្បន្ន​ស្ថិតនៅលេខ​ ១៣ ក្នុងក្របខ័ណ្ឌ Bundesliga ហើយខ្សែប្រយុទ្ធថ្មី Piatek នឹងបង្ហាញខ្លួនប្រកួតដំបូងនៅទឹកដី Schalke នាយប់ថ្ងៃសុក្រនេះ ។