Pirlo បំបាត់ប្រពៃណីចាស់កម្រិលរបស់ Juventus ក្នុងរយៈពេល ១២៣ ឆ្នាំ

808

អ្នកចាត់ការក្រុម Juventus លោក Andrea Pirlo បានបំបាត់ប្រពៃណី ១២៣ ឆ្នាំរបស់ក្លឹបជាលើកដំបូងដោយលោកមិនដាក់ឲ្យលេងនូវកីឡាករជនជាតិអ៊ីតាលីសូម្បីម្នាក់ក្នុងតំបន់ការពារនៅបញ្ជី ១១ នាក់ដំបូង ។

ក្នុងជ័យជម្នះ ២-១ នៅ Champions League លើក្រុម Ferencvaros កាលពីម្សិលមិញ ក្លឹបសេះបង្កង់ដែលមិនធ្លាប់អាក់ខានវត្តមាន អ្នកចាំទី ឫខ្សែការពារជាកីឡាករអ៊ីតាលីនោះត្រូវបានជំនួសដោយ Cuadrado (កូឡុំប៊ី), Danilo (ប្រេស៊ីល),  Matthijs de Ligt  (ហូឡង់) និង Alex Sandro (ប្រេស៊ីល) ខណៈអ្នកចាំទីគឺ Wojciech Szczesny  (ប៉ូឡូញ) ។

Juventus មានកីឡាករជាជនជាតិអ៊ីតាលីម្នាក់ផងដែរគឺ Federico Bernardeschi ប៉ុន្តែរូបគេលេងនៅតំបន់បម្រើពេលប្រកួតទល់ក្រុមហុងគ្រីខាងលើ ។