Pogba ថាខ្លួនតែងស្រមៃចង់ទៅលេងឲ្យ Real Madrid នៅថ្ងៃណាមួយ

49

និយាយក្នុងសន្និសិទ្ធកាសែតថ្មីៗនេះខ្សែបម្រើ Paul Pogba បានលើកឡើងថា រូបគេតែងតែស្រមៃចង់ទៅលេងឲ្យក្លឹប Real Madrid នៅថ្ងៃណាមួយ ។ ប៉ុន្តែនៅពេលនេះរូបគេបានដាក់ចិត្តថា នឹងនៅជួយក្លឹប Manchester United ឲ្យបានប្រសើរជាងនេះសិន ។

Pogba នៅសល់កុងត្រាជាមួយ Man Utd តែ ២ រដូវកាលទៀតប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានកិច្ចពិភាក្សាណាមួយជុំវិញការបន្តកិច្ចសន្យាថ្មីនៅឡើយទេ ។ ហើយកន្លងមកនេះមានព័ត៌មានលេចឮជាច្រើនថា Real Madrid ចង់បានកីឡាករវ័យ ២៧ ឆ្នាំរូបនេះទៅលេងនៅអេស៉្បាញ ។

នៅពេល​សួរដល់រឿងដែលថា Real Madrid ចង់បានខ្លួនទៅរួមក្រុម Pogba បានឆ្លើយតបថា៖ ” កីឡាករបាល់ទាត់ភាគច្រើនតែងតែមានក្ដីស្រមៃចង់ទៅលេងឲ្យក្លឹបយក្ស Real Madrid នៅថ្ងៃណាមួយ ក្នុងនោះក៏មានខ្ញុំម្នាក់ផងដែរ “។ ” ប៉ុន្តែនៅពេលនេះខ្ញុំនៅជាកីឡាកររបស់ Man Utd ហេតុដូច្នេះខ្ញុំត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមឲ្យប្រសើរឡើង “៕