Police Tero យកឈ្នះ Buriram United ១-០ ថ្ងៃបើកឆាកលីគកំពូលថៃ

740

ក្រុមទើបឡើងពីលីគទី ២ ថៃ Police Tero FC បានយកឈ្នះ​ក្រុមខ្លាំង Buriram United ដោយលទ្ធផល ១-០ ក្នុងប្រកួត​បើកឆាក​​លីគកំពូលថៃ ២០២០​។​

មួយគ្រាប់នេះរកបានតាំងពីនាទី ១១’ ដោយកីឡាករ Narong Jansawek ឲ្យក្រុមម្ចាស់ផ្ទះ Police Tero ទទួលបាន ៣ ពិន្ទុ​ក្នុងថ្ងៃ​ដំបូង។​

ប្រកួតទី ២ Police Tero និងធ្វើដំណើរទៅទឹកដី Trat FC ខណៈ Buriram United ទទួលភ្ញៀវ Chonburi FC។​