PSG ទម្លុះសំណាញ់ទី Nice ៤គ្រាប់ ដែលនៅសល់គ្នាតែ ៩នាក់

339

កីឡាករអាហ្សង់ទីន Angel di Maria រួមចំណែក​រកបាន ២ គ្រាប់ខណៈដែលក្រុម PSG បានយកឈ្នះលើទឹកដី Nice ១-៤ ដែលនៅសល់គ្នាតែ ៩ នាក់។

Di Maria បានស៊ុត ២គ្រាប់ឲ្យក្រុមភ្ងៀវ PSG នាំមុខមុនបញ្ចប់វគ្គទី១ នៅនាទី ១៥’, ២១’។ ឈានចូលវគ្គទី២​ Ignatius Ganago របស់ Nice ជួយស្រោចស្រង់ក្រុមបាន ១ គ្រាប់វិញនៅនាទី ៦៧’ តែ ៧នាទីបន្ទាប់ក្រុមម្ខាស់ផ្ទះក៏ត្រូវអវត្តមានកីឡាករ ២ រូបបន្ទាប់ពី Wylan Cyprien ទទួលបាន​កាតលឿងទី ២ ហើយ Christophe Herelle បានកាតក្រហមបណ្តេញចេញ។

ការប្រកួត​ខិតជិតបញ្ចប់ទៅហើយ ខ្សែប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe និង Mauro Icardi រកបានម្នាក់មួយគ្រាប់ ឲ្យក្រុមម្ចាស់ជើងឯកបារាំង PSG រក្សាកំពូលតារាង ដោយមាន ២៤ពិន្ទុពី ១០ប្រកួត។

វីដេអូ​ហាយឡាយ​