តារាឆ្នើមរបស់ក្រុមតោខៀវ Christian Pulisic បានសម្រេចដកខ្លួនចេញពីក្រុមជម្រើសជាតិអាមេរិកដោយសារបញ្ហារបួសត្រគាក។
ខ្សែបម្រើស្លាបរូបនេះ ជាតួរសំខាន់មួយក្នុងជម្រើសរបស់គ្រូបង្វឹក សម្រាប់ការប្រកួតពានរង្វាន់ CONCACAF Nations League ដែលនិងត្រូវជួបជាមួយ កាណាដា និងគុយបាក្នុងខែនេះ។
ទោះយ៉ាងណាគ្រូបង្វឹក Gregg Berhalter បានបញ្ជាក់ថាការសម្រេចរួមគ្នាត្រូវបានធ្វើឡើងដើម្បីកុំអោយមានគ្រោះថ្នាក់ដល់សុខភាព Pulisic ។
គួររំលឹកថា Pulisic បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមតោខៀវ Chelsea ដែលបច្ចុប្បន្នឈរនៅលេខ ៣ ក្នុងតារាង Premier League ដោយរកបាន ៥ គ្រាប់ក្នុង ៩ ប្រកួត។
ប្រភព៖ Fox Sport Asia