Quang Hai ថាមិនតូចចិត្តទេ ទោះបីមិនបានឈ្នះពានបាល់មាស

283

តារាឆ្នើមក្លឹប Hanoi FC, Nguyen Quang Hai បាននិយាយថារូបគេមិនសោកស្តាយទេ ទោះមិនអាចឈ្នះពានរង្វាន់បាល់មាសជាលើកទី ២។

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ខ្សែបម្រើ Do Hung Dung ជាអ្នកឈ្នះពានរង្វាន់បាល់មាសឆ្នាំ ២០១៩។ Quang Hai ទទួលបានលេខ ២ (បាល់ប្រាក់) និងខ្សែបម្រើ Nguyen Trong Hoang មកពីក្លឹប Viettel ទទួលបានលេខ ៣ (បាល់សំរិទ្ធ)។

  HUng Dung and his wife at the Gala last night.

លទ្ធផលខាងលើ បានមកពីការបោះឆ្នោត ខណៈដែលមិត្តរួមក្រុមរបស់គេ Do Hung Dung ទទួលបានសម្លេងគាំទ្រច្រើនជាង។ថ្លែងក្រោយចប់កម្មវិធីកីឡាករវ័យ ២៣ ឆ្នាំរូបនេះបានអះអាងថាខ្លួនមិនតូចចិត្តនឹងចំណាត់ថ្នាក់លេខ ២ នោះទេ តែបានបង្ហាញពីភាពសប្បាយរីករាយជាមួយនឹងរង្វាន់។
Quang Hai បាននិយាយថា៖ “ខ្ញុំមិនសោកស្តាយអ្វីទាំងអស់ ព្រោះរាល់ពានរង្វាន់ទាំងអស់មានតម្លៃ និងនាំមកនូវមោទនភាពសម្រាប់កីឡាករគ្រប់គ្នា នៅក្នុងក្រុមជម្រើសជាតិកីឡាករទាំងអស់សុទ្ធតែមានគោលដៅដូចគ្នា ដូច្នេះកីឡាករជាច្រើនសមនឹងទទួលបានពានរង្វាន់នេះ”។

ខ្ញុំសូមអរគុណអ្នកដែលនៅជុំវិញខ្លួនខ្ញុំ មានគ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រ។ ការគាំទ្ររបស់អ្នកគឺជាកម្លាំងចិត្តរបស់ខ្ញុំ ក្នុងការព្យាយាមធ្វើឱ្យបានល្អប្រសើរហើយទន្ទឹងរង់ចាំសមិទ្ធិផលបន្ទាប់” ។