Quang Hai បដិសេដសំណើររបស់ក្លឹបមួយ នៅលីគកំពូលជប៉ុន

315

តារាឆ្នើមវៀតណាម Nguyen Quang Hai ត្រូវបានកាសែត Goal Vietnam រាយការណ៍ថា បានច្រានចោលសំណើរពីក្លឹបជប៉ុន Consadole Sapporo។

Related image

ក្លឹប J.League 1 មួយនេះចង់បានខ្សែបម្រើវៀតណាមរូបនេះ ដើម្បីចាប់ដៃគូរជាមួយខ្សែបម្រើសញ្ជាតិថៃ Chanathip Songkrasin តែត្រូវសាមីខ្លួនបដិសេដ ដោយហេតុថារូបគេចង់បន្តលេងនៅវៀតណាម ហើយក្លឹប Hanoi FC ក៏នឹងកំពុងត្រៀមបន្តកុងត្រាថ្មីដល់រូបគេផងដែរ។

Related image

ទន្ទឹមជាមួយគ្នានេះ Quang Hai ក៏មិនទាន់ច្បាស់នៅឡើយទេ ថានឹងចាកចេញទៅលេងនៅបរទេស ខណៈមិត្តរួមជាតិរបស់គេមាន Nguyen Cong Phuong បានកំពុងប្រកបអាជីពជាមួយក្លឹបបែលហ្ស៊ិក Sint-Truidense នឹងខ្សែការពារ Doan Van Hau ដែលកំពុងលេងឲ្យ SC Heerenveen របស់ហូឡង់។