Ramos និយាយបែបណា ក្រោយគេសួរថាចង់ឲ្យ Messi បន្តនៅអេស្ប៉ាញឫអត់?

252

Lionel Messi គួរតែត្រូវបានអនុញ្ញាតឲ្យសម្រេចចិត្តលើអនាគតរបស់គាត់ ” នេះជាការថ្លែងរបស់ Ramos បន្ទាប់ពីម្ចាស់ពាន Ballon d’Or ៦ សម័យ មានបំណងចេញពី Barcelona ។

Sergio Ramos speaks out on Lionel Messi elbow after Real Madrid's defeat to  Barcelona | Metro News

ប្រធានក្រុម Real Madrid, Sergio Ramos ដែលជាគូប្រជែងដ៏ខ្លាំងម្នាក់របស់ Messi បានប្រាប់នៅក្នុងសន្និសិទ្ធសារព័ត៌មានមុនជំនួបអេស្ប៉ាញ ទល់អាឡឺម៉ង់ ក្នុងពានរង្វាន់ Nations League ថា ” ខ្ញុំមិនដឹងថាតើគាត់កំពុងគិតផ្លូវត្រូវឫខុសទេ ប៉ុន្តែសម្រាប់បាល់ទាត់អេស្ប៉ាញ សម្រាប់ Barcelona និងសម្រាប់យើងទាំងអស់គ្នា តែងតែចង់ឲ្យគាត់នៅបន្ត ” ។

ខ្សែការពារវ័យ ៣៤ ឆ្នាំរូបនេះ ក៏បានបន្ថែមថាការចាកចេញរបស់កីឡាករឆ្នើមម្នាក់ដែលមិនធ្លាប់មាន នឹងក្លាយជារឿងដ៏ធំមួយ សម្រាប់បាល់ទាត់អេស្ប៉ាញ។