Ratchaburi ចចារទិញបានខ្សែប្រយុទ្ធកូឡុំប៊ីមួយរូបពីក្លឹប Atlético Nacional

179

ក្លឹបលីគកំពូលថៃ Ratchaburi Mitr Phol ត្រូវបានគេរាយការណ៍ថាទិញបានខ្សែប្រយុទ្ធ Fabián González ជនជាតិកូឡុំប៊ីពីក្លឹប Atlético Nacional ។

ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះបានកំពុងស្ថិតនៅក្នុងទឹកដីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័ក ១៤ ថ្ងៃដើម្បីត្រៀមប្រកាសចូលរួមជាមួយក្រុមរហស្សនាមស្តេចនាគជាផ្លូវការ ។

វត្តមានរបស់ខ្សែប្រយុទ្ធខាងលើនេះគឺ Ratchaburi Mitr Phol នាំចូលមកដើម្បីជំនួសខ្សែប្រយុទ្ធ Yannick Boli ដែលក្លឹបកំពុងស្ថិតលើកិច្ចព្រមព្រៀងលក់ចេញទៅឲ្យក្លឹប Port FC ។

Fabián González ជាគោលដៅសំខាន់សម្រាប់ Ratchaburi Mitr Phol ដើម្បីជួយក្រុមដណ្តើមកៅអីទៅប្រកួតពានរង្វាន់ AFC Champions Leagueទៅ នាឆ្នាំក្រោយ ។