RB Leipzig ទំលាក់ AT Madrid បង្កើតប្រវត្តិសាស្រ្តឡើងវគ្គ ៤ ក្រុមលើកដំបូង

160

ក្រុមអាឡឺម៉ង់ RB Leipzig បានទំលាក់ក្រុមអេស្ប៉ាញ Atletico Madrid ដោយលទ្ធផល ២-១ បង្កើតប្រវត្តិសាស្ត្រឡើងដល់វគ្គ ៤ ក្រុមចុងក្រោយ UEFA Champions League។

១ គ្រាប់បើកឆាកពី Daniel Olmo ជួយឲ្យ Leipzig នាំមុខនៅនាទី ៥០’។ ឈានចូលនាទី ៧១’ Atletico Madrid ក៏មានឪកាសតាមស្មើរតាមរយៈបាល់ពិន័យ ១១ ម៉ែត្រទំលុះសំណាញ់ទីដោយ Joao Felix។

ក្រុមទាំងពីរបន្តសម្រុកគ្នាជិតចប់ ៩០’ នាទីទៅហើយ ពោលគឺនៅនាទី ៨៨’ ខ្សែបម្រើ Tyler Adams ក៏រកបានគ្រាប់ជ័យជម្នះឲ្យ RB Leipzig ឡើងទៅជួប PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

វីដេអូហាយឡាយ