Real វ៉ាដាច់ Barca ២ ពិន្ទុ ក្រោយជ័យជម្នះយប់មិញ

96

ក្រុមអធិរាជស Real Madrid បានវ៉ាដាច់ ២ ពិន្ទុលើក្រុមគូប្រជែង Barcelona ក្រោយជ័យជម្នះ ១-០ ក្នុងទឹកដី Espanyol។​

៣ ពិន្ទុដ៏សំខាន់នេះ កើតចេញពីគ្រាប់បាល់តែមួយគ្រាប់គត់របស់ខ្សែបម្រើប្រេស៊ីល Casemiro នៅនាទី ៤៥’។​

លទ្ធផល​ត្រឹមសប្ដាហ៍​ទី ៣២ នេះផងដែរ Real Madrid មាន ៧១ ពិន្ទុ ខណៈ Barcelona មាន ៦៩ ពិន្ទុគម្លាតគ្នា ២ ពិន្ទុ និងសល់ ៦ ប្រកួត La Liga ត្រូវបានបញ្ចប់។​