ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ក្រោយជ័យជម្នះក្នុងដី Real Sociedad ដោយលទ្ធផល ២-១។
ប្រធានក្រុម Sergio Ramos ជាអ្នកបំប៉ោងសំណាញ់ទីគ្រាប់ទីមួយ តាមរយៈការស៊ុតប៉េណាល់ទីនៅនាទី ៥០’ ឈានចូលនាទី ៧០’ Benzema ក៏មានឱកាសបន្ថែមគ្រាប់ទី ២។ ចំណែកមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Mikel Merino នាទី ៨៣’។
លទ្ធផលនេះបានធ្វើឲ្យក្រុមរបស់លោក Zinedine Zidane មាន ៦៥ ពិន្ទុស្មើគ្នាជាមួយនឹងគូប្រជែង Barcelona ដែលបានភ្លាត់ស្មើ ០-០ ជាមួយ Sevilla កាលពីថ្ងៃសុក្រ។
វីដេអូហាយឡាយ