Real Madrid ចាប់ផ្តើមហ្វឹកហាត់ត្រៀមបន្តរដូវកាលនៅសល់

144

មិនដល់ ២ សប្តាហ៍ទៀតទេក្របខ័ណ្ឌ La Liga អេស្ប៉ាញនិងបន្តចាប់ផ្តើមប្រកួតឡើងវិញ។ ខណៈក្លឹបយក្ស Real Madrid បានធ្វើការប្រមូលផ្តុំហ្វឹកហាត់ហើយ។

Real Madrid - Tercera semana de entrenamientos - 29-05-2020

ស្តេចស នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ងៀវ Eibar នៅថ្ងៃទី ១៤ ខែមិថុនា ក្នុងពហុកីឡដ្ឋាន Alfredo Di Stéfano ដែលជាទឹកដីរបស់ឈុត B ស្ថិតនៅជាយទីក្រុង Madrid។ មូលហេតុដោយសារតែ កីឡាដ្ឋាន Santiago Bernabeu កំពុងស្ថិតក្រោមការជួសជុល ស្របពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩ ត្រូវលេងជាលក្ខណៈបិទទ្វារផង។

Real Madrid - Tercera semana de entrenamientos - 29-05-2020

យោងតាមកាលបរិច្ឆេទដែលបានកំណត់ ក្រុមដែលនិងត្រូវធ្វើការប្រកួតបើកឆាក គឺជាការជួបគ្នារវាង Seville និង Real Betis នាថ្ងៃទី ១១ ខែមិថុនា។