Real Madrid បន្ត​យ៉ាប់​នៅ Champions League ខណៈ Bayern Munich លត់ Spurs ៧-២

227

​ប្រកួត​ទី២វគ្គជម្រុះតាមពូល ក្នុង​ពូ​ល នៅ​ក្រប​ខណ្ឌ UEFA Champions League, Real Madrid បន្ត​ខកខានជ័យជំនះ ​បន្ទាប់ពី​តាម​បានស្មើ ២-២ ជាមួយក្រុម​ភ្ញៀវ Club Bruges របស់ប៊ែ​ល​ហ្ស៊ិ​ក ដែលប្រកួតទី១ ក្រុមរបស់​លោក Zinedine Zidane​ បានចាញ់នៅ​ទឹកដី​បារាំង​របស់ PSG ៣-០។​

ប្រកួតយប់មិញនេះ Club Bruges ជាក្រុមដែលមិន​អាច​មើលស្រាល​បាន ​បន្ទាប់ពី​ពួកគេ​បាន​នាំមុខ ២​គ្រាប់​មុន​ដោយ​កីឡាករ​វ័យ ២១​ឆ្នាំ​នី​ហ្សេ​រី​យ៉ា Emmanuel Denis ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី​១​។

​តែ​ឈាន​ចូល​វគ្គ​ទី​២ ប្រធាន​ក្រុម Real Madrid, Sergio Ramos តែ​ត​តាម​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី​៥៥​ ​ក្រោយមក​ជិត​ចប់​ការប្រកួត​ទៅ​ហើយ​ប្រធាន​ក្រុម Club Bruges, Ruud Vormer​ ទទួល​បាន​កាត​លឿង​ទី​២ ខណៈ Real Madrid ក៏​តាម​ស្មើ​បាន​សំរេច​នៅ​នាទី​ទី​៨៥ ដោយ Casemiro​។​ 

ចប់​ការ​ប្រកួត Real Madrid បាន​ត្រឹម​ស្មើ ២-២ ឈរ​បាត​តារាងពូ​ល មាន​មួយ​ពិន្ទុ​ស្មើគ្នា​ជាមួយ Galatasaray​ ដែល​ចាញ់ PSG ១-០ យប់មិញ​ដោយ​មួយ​គ្រាប់​របស់ Mauro Icardi ខណៈ Club Bruges ឈរ​លេខ​២ ក្រោយ​ស្មើ​ទាំងពីរ​ប្រកួត​។

ងាក​មក​ការប្រកួត​របស់ Spurs វិញ​យប់មិញ​ទទួល​ជើងឯក​អាល្លឺម៉ង់ Bayern Munich តែ​ត្រូវ​រង​បរាជ័យ​ធ្ងន់​ករ​ដល់​ទៅ ៧-២ ខណៈ​កីឡាករ​អាល្លឺម៉ង់ Serge Gnabry​ រក​បាន ៤​គ្រាប់​ម្នាក់ឯង ចំណែក ២គ្រាប់របស់ Spurs រកបាន​ដោយ Heung-Min Son និង Harry Kane​។​ ​​

Spurs បានក្លាយ​ក្រុម​អង់គ្លេស​ដំបូង​ដែល​របូត​គ្រាប់​បាល់ ៧គ្រាប់​ក្នុង​ ១​ប្រកួត​នៅ​ក្របខណ្ឌ​អឺរ៉ុប​រាប់​ពី​ឆ្នាំ១៩៩៥ ។ ​

លទ្ធផល​ផ្សេង​ទៀត​មាន​៖ 

Red Star Belgrade ៣-១ Olympiakos

Atalanta ១-២ Shakhtar Donetsk

Manchester City ២-០ Dinamo Zagreb

Juventus ៣-០ Bayer Leverkuen  ​

Lokomotiv ០-២ Atletico Madrid