ក្រុមស្តេចស Real Madrid បានយកឈ្នះក្រុមភ្ងៀវ Eibar ដោយលទ្ធផល ៣-១ ក្នុងប្រកួតផ្លូវការលើកដំបូងចាប់តាំងពី ៣ ខែដែលត្រូវផ្អាក។
ការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋាន Alfredo Di Stéfano របស់ Real Madrid ឈុត B ដោយលេងជាលក្ខណៈបិទទ្វារគ្មានអ្នកទស្សនា។
៣ គ្រាប់របស់ Real រកបានដោយ Toni Kroos នាទី ៤’, ប្រធានក្រុម Sergio Ramos នាទី ៣០’ និង Marcelo នាទី ៣៧’ ចំណែកមួយគ្រាប់របស់ Eibar រកបានដោយ Pedro Bigas នាទី ៦០’។
វិលមកសប្តាហ៍ទី ២៨ នេះ Real Madrid នៅតែបន្តដេញតាមពីក្រោយ Barcelona ២ ពិន្ទុក្នុងតារាងក្របខ័ណ្ឌ La Liga។