Real Madrid ហូប Sevilla ២-១ ឡើងឈរកំពូលតារាង​

209

ក្រុម Real Madrid បានយកឈ្នះ Sevilla ២-១ នៅកីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបក្របខ័ណ្ឌ La Liga សប្តាហ៍​ទី ​២០​។

ខ្សែបម្រើ​​ Casemiro ​រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទី ៥៧’ និង ៦៩’ ខណៈ មួយគ្រាប់របស់ Sevilla រកបានដោយខ្សែប្រយុទ្ធហូឡង់ Luuk De Jong នៅនាទី ៦៤’​។​

លទ្ធផល​នេះ​ធ្វើឲ្យក្រុមលោក Zidane ឡើងឈរកំពូលតារាងមាន ៣ ពិន្ទុដាច់ក្រុមគូរប្រជែង Barcelona ដែលនៅសល់ ១ ប្រកួតហើយត្រូវជួប Granada នៅយប់នេះ​។​

ទស្សនា​វីដេអូ​ហាយឡាយ