Real Madrid ឡើងឈរកំពូលតារាង​ជាថ្មី ក្រោយឈ្នះ Mallorca

192

Vinicius Junior និង Sergio Ramos រកបានម្នាក់មួយគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Real Madrid យកឈ្នះ Mallorca ២-០ ឡើងទៅកាន់កាប់កំពូលតារាងវិញ។​

ក្រុមរបស់លោក Zinedine Zidane មាន ៦៨ ពិន្ទុស្មើគ្នា​ជាមួយ Barcelona ប៉ុន្តែនាំមុខដោយកំណត់ត្រាល្អជាង។

ក្នុងការប្រកួតនេះ Mallorca បានផ្តល់ឱកាសឲ្យខ្សែបម្រើ Luka Romero ដែលមានវ័យត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ ចូលលេងចុងម៉ោងនាទី ៨៣’ ហើយបានក្លាយជាកីឡាករក្មេងជាងគេក្នុងលីគ។