Real Sociedad ប្រកាសថា David Silva បានឆ្លងកូវីដ-១៩ ហើយ

112

ខ្សែបម្រើ David Silva បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមការឲ្យដឹងពី​ក្លឹបថ្មីរបស់គេ Real Sociedad ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានចាកចេញដោយគ្មានតម្លៃខ្លួន បន្ទាប់​ពីកុងត្រាបានផុតជាមួយក្លឹប Manchester City ហើយផ្លាស់មកកាន់ក្របខណ្ឌ La Liga កាលពីដើមខែនេះ។​

ដោយក្នុងសប្តាហ៍នេះ Real Sociedad បានធ្វើតេស្តិ៍អវិជ្ជមានជាលើកទី ២ ក្នុងរយៈពេល ៧២ ម៉ោងឃើញថារូបគេកំពុងឆ្លងកូវីដ-១៩។

បច្ចុប្បន្ន Silva កំពុងដាក់ឲ្យនៅដាច់ដោយឡែក ជាមួយគ្នានេះ​មិត្តរួមក្រុម Mikel Oyarzabal ក៏បានឆ្លងជំងឺនេះផងដែរ។