Ribery រងបម្រាម ៣ប្រកួត ក្រោយរុញជំនួយការអាជ្ញាកណ្តាល

213

កីឡាករ Franck Ribery ត្រូវបានផ្អាកមិនឲ្យលេង ៣ ប្រកួតដោយសារបានរុញជំនួយការអាជ្ញាកណ្តាលម្នាក់កាលពី Fiorentina ចាញ់ Lazio ២-១ កាលពីម្សិលមិញក្នុងទឹកដីខ្លួនឯង។

Ribery banned for three games for pushing official

ខ្សែបម្រើបារាំងរូបនេះ មានអារម្មណ៍ខឹងសម្ប៉ាជាខ្លាំងក្រោយគ្រូបង្វឹក Vincenzo Montella ប្តូរចេញនៅនាទី ៧៤’ ខណៈអង្គុយនៅកៅអីបម្រុងអតីតកីឡាករ Bayern រូបនេះត្រូវកាមេរ៉ាចាប់បានពីកាយវិការធុញថប់ផងដែរ រហូតឈានដល់ការរុញជំនួយការអាជ្ញាកណ្តាលលោក Matteo Passeri ក្រោយចប់ការប្រកួត ពេលរូបគេដើរទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់។

គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់អុីតាលីបាននិយាយថា Ribery ត្រូវជាប់បម្រាម ៣ ប្រកួតនិងពិន័យជាប្រាក់ ២០ ០០០ អឺរ៉ូ ។

Image result for Franck Ribery lazio

ដោយឡែកក្រោយប្រព្រឹត្តខុស Ribery ក៏បាននិយាយនៅលើបណ្តាញសង្គម Twitter ផងដែរកាលពីថ្ងៃច័ន្ទថា“ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់សម្រាប់យប់មិញនេះ ខ្ញុំសូមទោសមិត្តរួមក្រុមគ្រូបង្វឹកនិងអ្នកគាំទ្រ ខ្ញុំក៏សុំទោសលោក Passeri ផងដែរព្រោះនៅចប់ការប្រកួតខ្ញុំមានភាពតានតឹង ហើយខ្ញុំសង្ឃឹមថាគាត់អាចយល់ពីស្ថានភាពដែលខ្ញុំកំពុងមាននាពេលនោះ។

ប្រភព៖ SuperSport