Rodrygo មិនចង់ឲ្យគេប្រដូចខ្លួនទៅនិងកីឡាករឆ្នើម ២ រូបនេះ

522

ខ្សែបម្រើប្រេស៊ីល Rodrygo មិនពេញចិត្តការដែលគេប្រៀបធៀបខ្លួនទៅនិងរៀមច្បងរួមអតីតក្លឹប Santos គឺ Neymar ហើយនិង Robinho ។

កីឡាករវ័យ ១៩ ឆ្នាំរបស់ក្លឹប Real Madrid រូបនេះបាននិយាយថា “ខ្ញុំមិនចង់ក្លាយជា Neymar ថ្មីនោះទេ ខ្ញុំជា Rodrygo ខ្ញុំចង់បង្កើតអ្វីដែលជារបស់ខ្ញុំ” ។

Robinho និង Neymar គឺជារូបនិម្មិតរូបដ៏អស្ចារ្យរបស់ Santos និងគ្រប់ទីកន្លែងដែលពួកគាត់បានលេង។ ពួកគេបានប្រៀបធៀបខ្ញុំថាជា Neymar ថ្មីតាំងពីអាជីពដំបូងរបស់ខ្ញុំនៅ Santos ម្លេះ “។

គួររំលឹកថា Rodrygo បានផ្លាស់ទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃខ្លួន ៤៥ លានអឺរ៉ូកាលពីឆ្នាំ ២០១៩ ។ រូបគេបង្ហាញខ្លួនបាន ៣ លើកហើយឲ្យក្រុមជម្រើសជាតិប្រេស៊ីល ។

ប្រភព៖ Goal