Roger Federer ធ្លាក់​ពី Cincinnati Masters គួរ​ឲ្យ​ភ្ញាក់​ផ្អើល

281

​ជើងឯក ៧​សម័យ​កម្មវិធី Cincinnati Masters នៅ​សហរដ្ឋអាមេរិក Roger Federer បាន​ធ្លាក់​ចេញ​ត្រឹម​ជុំ​ទី​៣ គួរ​ឲ្យភ្ញាក់​ផ្អើល​ក្រោយ​ចាញ់​កីឡាករ​រុស្ស៊ី Andrey Rublev ពីរ​សិត​សូន្យ ៦៤​។

កីឡាករ​លំដាប់​លេខ​៧០ ពិភពលោក Andrey Rublev​ បាន​យកឈ្នះ Federer មិន​លំបាក​ដោយ​ប្រើ​ពេល​ត្រឹម​ជាង​ ១​ម៉ោង​។ ​កីឡាករ​ស្វ៊ី​ស​ជើងឯក Grand Slam ២០​កម្មវិធី និង​មាន​លំដាប់​លេខ៣ ​ពិភពលោក Roger Federer កំពុង​ត្រៀមខ្លួន​សំរាប់​ការប្រកួត​ស្វែង​រក​ពាន Grand Slam ទី​២១ របស់​ខ្លួន​នៅ​ចុងខែ​នេះ U.S. Open​។ ​

មិនមែន​ជា​ការ​ទម្លាក់​ដៃ​ទេ Federer បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ក្រោយ​ចប់​ថា Rublev​ ធ្វើ​បាន​ល្អ ដែល​ធ្វើ​ឲ្យ​គេ​រក​ឱកាស​ងើប​ឡើងវិញ​មិនបាន​៕