Ronaldo ក្លាយជាកីឡាករ​ទី ១ ក្នុងប្រវត្តិសាស្រ្ត Juventus ស៊ុតចូល ១០ ប្រកួតជាប់ៗគ្នា

4286

ឈានចូលវ័យ ៣៥ ឆ្នាំនៅសប្តាហ៍នេះ Cristiano Ronaldo នៅតែបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមជើងឯក Serie A, Juventus ។

តារាឆ្នើម​ព័រទុយហ្កាល់ បានក្លាយជាកីឡាករដំបូងគេ​ក្នុងប្រវត្តិសាស្រ្ត​ក្លឹប Juventus រកបានគ្រាប់បាល់ ១០ ប្រកួតជាប់ៗគ្នា ។ 

Ronaldo រកបានគ្រាប់​បាល់បើកឆាកកាលពីយប់មិញ ខណៈ Juventus ត្រូវក្រុមម្ចាស់ផ្ទះ Hellas Verona វាយបក​យកឈ្នះ ២-១​។​

ម្ចាស់ពាន Ballon d’Or ៥ សម័យ​បច្ចុប្បន្នក៏រកបាន ២០ គ្រាប់ផងដែរនៅក្របខ័ណ្ឌ Serie A ក្នុងរដូវកាល​ ២០១៩-២០ នេះនិង ២៣ គ្រាប់សរុបនៅគ្រប់កម្មវិធីទាំងអស់។

ទស្សនា​វីដេអូ​ហាយឡាយ​