Ronaldo ក្លាយជាសេដ្ឋីបាល់ទាត់ ក្រោយមានទ្រព្យលើសពី ១ ពានលានដុល្លា

197

ខ្សែប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ Cristiano Ronaldo បានចូលរួមជាមួយ Tiger Woods និង Floyd Mayweather ក្នុងនាមជាអត្តពលិកដែលមានទ្រព្យសម្បត្តិលើសពី ១ ពាន់លានដុល្លារ។​

កីឡាករក្លឹប Juventus បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានក្លាយជាសេដ្ឋីមានអាជីពជាកីឡាករបាល់ទាត់។

យោងតាមទស្សនាវដ្តី Forbes បានអោយដឹងថា Ronaldo រកចំណូលបានចំនួន ១០៥ លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដោយមានតម្លៃសរុបកើនជាង ១ ពាន់លានដុល្លារក្នុងឆ្នាំនេះ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះ ត្រូវបានទស្សនាវដ្តីខាងលើដាក់ឈ្មោះថាជាអ្នករកប្រាក់ចំណូលបានច្រើនបំផុតទី ៤ នៅក្នុងឆ្នាំ ២០២០ ដោយនៅពីក្រោយកីឡាករល្បីៗដូចជា Roger Federer, Rapper Kanye West និង Kylie Jenner ។