Ronaldo ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ដំបូង​រកបាន​ Hat-trick នៅ Serie A

499

កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករព័រទុយហ្កាល់ដំបូងគេរកបាន hat-trick នៅក្របខ័ណ្ឌ​អុីតាលី Serie A។​

ខ្សែប្រយុទ្ធ​វ័យ ៣៤ ឆ្នាំរូបនេះ​ស៊ុត​ចូលនៅនាទី ៤៩’ , ៦៧’ ជាគ្រាប់ប៉េណាល់ទី និងនាទី ៨២’ ខណៈ Higuain រកបានមួយគ្រាប់នាទី ៨១’ ជួយ Juventus បំបាក់ Cagliari ៤-០។ លទ្ធផលនេះធ្វើឲ្យ Juventus បន្តឈរលេខ ២ មាន ៤៥ ពិន្ទុស្មើក្រុមកំពូលតារាង Inter Milan។​

នេះក៏ជាគ្រាប់ hat-trick រកបាននៅ ៣ ក្របខ័ណ្ឌ​ធំៗផ្សេងគ្នារបស់ CR7 ផងដែរគឺគេធ្លាប់រកបាននៅ Premier League, La Liga និង Serie A នេះ។​