Ronaldo ចិន លេងនៅអេស្ប៉ាញ តេស្ត​លទ្ធផល​វិជ្ជមាន​កូវីដ-១៩​

106

កីឡាករសញ្ជាតិ​ចិនរបស់ក្លឹប Espanyol ខ្សែប្រយុទ្ធ​ Wu Lei  បា​ន​ធ្វើតេស្ត​ចេញលទ្ធផល​វិជ្ជមាន​មេរោគកូវីដ ១៩ ក្នុងប្រទេសអេស្បា៉ញ។ នេះបើតាមការ​ឲ្យ​ដឹងពីសហព័ន្ធបាល់ទាត់ចិន (CFA) នៅថ្ងៃសៅរ៍នេះ។

Wu Lei  វ័យ ២៨ ​ឆ្នាំ គឺជាកីឡាករ​ចិន​ទី ២ ដែលបាន​ទៅលេងនៅ La Liga កាលពីខែមករា ឆ្នាំ ២០១៩ ដោយផ្ទេរពីក្លឹប Shanghai SIPG របស់ចិន។ រូប គេបានចេញរោគ​សញ្ញាស្រាល​នៃជំងឺកូវីដ ១៩ ក្រោយពី​ធ្វើតេស្តទទួលបានលទ្ធផល​វិជ្ជមាន។

CFA បញ្ជាក់ថា ពេលនេះ Wu Lei កំពុង​ត្រូវបាន​ដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និង​ព្យាបាល​។ ហើយ CFA ក៏បានសន្យាថា នឹ​ងជួយ​គាំទ្រគ្រប់យ៉ាងដល់ Wu Lei និងក្លឹប Espanyol របស់​គេ ប្រសិនបើ​មាន​តម្រូវណាមួយ។

សូម​ជម្រាបជូនថា គិតមក​ដល់ពេលនេះ មានកីឡាករចិន ចំនួន ៣នាក់ រួម​ទាំងកីឡាករ​ ២ នាក់​ក្នុងក្រុម​អាយុក្រោម ១៨ ​ឆ្នាំផង បាន​ធ្វើតេស្តវិជ្ជមាន​មេរោគកូរ៉ូណា ក្នុងប្រទេសអេស្បា៉ញ។​