Ronaldo ថាថ្ងៃអនាគត រូបគេចង់បញ្ចប់អាជីពនៅក្លឹបចាស់មួយនេះ

343

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហើបឱ្យដឹងថា រូបគេនឹងបញ្ចប់អាជីពជាមួយនឹងក្លឹបមួយក្នុងចំណោមក្លឹបចាស់របស់គេដោយអាចជា Real Madrid ឫ Manchester United។

លទ្ធផល​រូបភាព​សម្រាប់ Cristiano Ronaldo

នេះបើយោងតាមកាសែត Diario Gol ដែលបានរាយការណ៍ថា កុងត្រារបស់តារាឆ្នើម Juventus និងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ ហើយខ្សែប្រយុទ្ធរូបនេះក៏បានជូនដំណឹងដល់ក្លឹបរួចហើយ ថាលោកនឹងមិនបន្តកុងត្រាទៀតទេ។ ដូច្នេះគេរំពឹងថានៅក្រោយខែមិថុនាឆ្នាំ ២០២២ ម្ចាស់ពានរង្វាន់ Ballon ៥ សម័យកាលនឹងវិលត្រឡប់ទៅ Real Madrid ឬ Manchester United វិញដោយឥតមានតម្លៃខ្លួន។

កាសែតខាងលើក៏បានអះអាងផងដែរថា ការផ្លាស់ទៅចិន និង Major League Soccer (MLS) របស់អាមេរិក ក៏ប្រហែលមិនទំនងជាស្ថិតក្នុងជម្រើសណាមួយទេ សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ។

រូបភាពពាក់ព័ន្ធ

រំលឹកផងដែរថា ថ្មីៗនេះ Ronaldo រកបានគ្រាប់បាល់ទី ៦៩៩ របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់ ខណៈដែលរកបាន ៩៤គ្រាប់សម្រាប់ជម្រើសជាតិព័រទុយហ្កាល់។ រូបគេរកបាន ៤៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៨ លើកសម្រាប់ Real Madrid និង ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩២ លើកសម្រាប់ក្រុមបិសាចក្រហម Manchester United ដោយឡែកបច្ចុបន្ន CR7 រកបាន ៣២ គ្រាប់ក្នុងការបង្ហាញខ្លួន ៥១ ប្រកួតសម្រាប់ក្លឹប Juventus និង ៥ គ្រាប់ក្នុង ៣០ ប្រកួតសម្រាប់ក្លិបកំណើត Sporting CP ។

នៅថ្ងៃទី ១៥ ខែតុលាព័រទុយហ្កាល់នឹងត្រូវប្រឈមមុខជាមួយអ៊ុយក្រែននៅក្នុងការប្រកួតវគ្គជម្រុះមួយទៀតសម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ហើយខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានគេរំពឹងថានឹងអាចរកគ្រាប់បាល់បានលើទី ៧០០ របស់គាត់អំឡុងពេលប្រកួត។