Ronaldo បន្តរកបានគ្រាប់បាល់ ខណៈ Juve យកឈ្នះ Bologna ២-១

255

កីឡាករ Cristiano Ronaldo បានបន្តស៊ុតគ្រាប់ទី ៧០១ របស់ខ្លួនក្នុងអាជីពជួយ Juventus បន្តការឈ្នះ ៥ ប្រកួតជាប់គ្នា និងបន្តការមិនស្គាល់ចាញ់របស់ក្រុមលោក Maurizio Sarri។

Image result for juventus vs bologna 2-1

ខ្សែប្រយុទ្ធព័រទុយហ្កាល់ រកគ្រាប់បាល់បើកឆាកនៅនាទី ១៩’ ខណៈដែលក្រុមម្ចាស់ផ្ទះសេះបង្កង់ យកឈ្នះក្រុមភ្ងៀវ Bologna ដោយលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ដើម្បីបន្ថែមគម្លាត ៤ ពិន្ទុដាច់ឈរកំពូលតារាងក្របខណ្ឌ Serie A។ ខ្សែបម្រើ Miralem Pjanic ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យ Juve នៅនាទី ៥២’ ក្រោយកីឡាករ Danilo របស់ Bologna រកបានគ្រាប់តាមស្មើនៅនាទី ២៦’។

Ronaldo strikes as Juventus extend Serie A lead

លទ្ធផលនេះ ធានាឲ្យក្រុមជើងឯកអុីតាលី Juventus បន្តឈរនៅលើកំពូលតារាងមាន ២២ ពិន្ទុពី ៨ប្រកួតដោយឈ្នះ ៧ ស្មើរ ១ គន្លាតពីក្រុមលេខ ២ Inter Milan ៤ពិន្ទុ ខណៈដែលនិងត្រូវជួប Sassuolo នៅថ្ងៃអាទិត្យ។

វីដេអូហាយឡាយ

ប្រភព៖ AS