ក្រុមសេះបង្កង់ Juventus បានត្រឹមស្មើគ្នា ១-១ នៅទឹកដី AC Milan ក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia។
មួយគ្រាប់របស់ Juventus គឺជាគ្រាប់បាល់ពិន័យ ១១ ដែលជាការស៊ុតពីតារាឆ្នើម Cristiano Ronaldo នៅចុងម៉ោងនាទី ៩០’ បន្ទាប់ពី AC Milan បើកការនាំមុខមុននៅនាទី ៦១’ ដោយ Ante Rebic។
ការប្រកួតជើងទី ២ នៅទឹកដី Juventus និងត្រូវធ្វើនៅថ្ងៃទី ៥ ខែមិនាខាងមុខ។ មួយគូរទៀតកាលពីម្សិលមិញ Napoli ទៅយកឈ្នះដល់ក្នុងដី Inter Milan ដោយលទ្ធផល ១-០។
ទស្សនាវីដេអូហាយឡាយ