Rooney ប្រាប់ United ថាកុំទិញ Sancho គួរទុក ១០០ លានយកម្នាក់នេះវិញ

193

អតីតខ្សែប្រយុទ្ធឆ្នើម Wayne Rooney បាននិយាយសង្កត់ធ្ងន់ថាក្រុម Manchester United គួរតែចំណាយទឹកប្រាក់ ១០០ លានផោនទៅលើខ្សែប្រយុទ្ធ Spurs, Harry Kane មិនមែន Jadon Sancho ទេ ។

ថ្លែងប្រាប់កាសែត Sunday Times ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំបាននិយាយថា “Jadon Sancho គឺជាកីឡាករកំពូលម្នាក់ ប៉ុន្តែខ្ញុំគិតថាវាជារឿងចម្លែកដែលគាត់បានក្លាយជាអាទិភាពនៃការផ្ទេររបស់ Manchester United ” ។

ហេតុអ្វីត្រូវពិចារណាចំណាយជិត ១០០ លានផោនសម្រាប់នរណាម្នាក់ដែលស្រដៀងនឹងទេពកោសល្យដែលអ្នកមាន? United មាន Marcus Rashford និង Anthony Martial ហើយតើការមកដល់របស់ Sancho មានន័យថា Mason Greenwood ដែលលេងតំណែងដូចគ្នាត្រូវចាកចេញមែនទេ? តាមពិតអាវលេខ ៩ ខ្ញុំយល់ថា Kane ទើបសាកសមយ៉ាងពិតប្រាកដ “។

គួរបញ្ជាក់ថា អ្នកចាត់ការក្រុមលោក Ole Gunnar Solskjaer បានដាក់គោលដៅលើខ្សែប្រយុទ្ធរបស់ Borussia Dortmund, Jadon Sancho ប៉ុន្តែរហូតមកដល់ពេលនេះមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅរដូវក្តៅនេះទេ ។

បច្ចុប្បន្ន United កំពុងស្ថិតក្នុងដំណាក់កាលចចារលើខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani ដែលត្រៀមចុះហត្ថលេខារយៈពេលខ្លីនៅទឹកដី Old Trafford ។